មែលប៊ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ថា គិតត្រឹមថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ដោយបន្ថែមពីការធ្លាក់ចុះយ៉ាងគំហុក កាលពីពេលមុន ហើយធ្វើឲ្យមានក្តីបារម្ភ ទៅលើដែនកំណត់នៃសមត្ថភាព ដើម្បីរក្សាទុកប្រេងឆៅ នៅទូទាំងពិភពលោក និងមានការរំពឹងជាច្រើនថា តម្រូវការប្រេងក៏មានតិចដែរ ខណៈដែលមានការរឹតត្បិត ចំពោះការឆ្លងវីរុសកូរ៉ូណា ជាសកលនៅតែបន្តកើនមានឡើង ។
យោងតាមការកំណត់ អំពីកម្រិតនៃការប្រើប្រាស់ប្រេង របស់សហរដ្ឋអាមេរិក ហៅកាត់ថា(WTI) បានឲ្យដឹងថា តម្លៃប្រេងឆៅនាពេលអនាគត បានធ្លាក់ចុះ៧,១ភាគរយ និងថយចុះនៅត្រឹម៦ភាគរយ ឬស្មើនឹង៧៧សេន ដោយតម្លៃក្នុង១បារ៉ែល១២.០១ដុល្លារ គិតត្រឹមម៉ោង១និង១០នាទី ម៉ោងសកល ។ គិតត្រឹមថ្ងៃចន្ទ WTI បានបង្ហាញថា ធ្លាក់ចុះ២៥ភាគរយ ។
ដោយឡែក ប្រេងចំរាញ់រួច នាពេលអនាគត ធ្លាក់ចុះ៣,៥ភាគរយ ក្នុងពេលធ្វើពាណិជ្ជកម្មដំបូង ហើយបានធ្លាក់ចុះចុងក្រោយ១,៤ភាគរយ ឬស្មើនឹង២៧ភាគរយ ដោយក្នុង១បារ៉ែលតម្លៃ១៩,៧២ដុល្លារ ។ ប្រេងចំរ៉ាញ់រួច បានធ្លាក់ចុះ៦,៨ភាគរយ គិតត្រឹមថ្ងៃចន្ទ និងមានភាពខុសគ្នា រហូតដល់ខែមិថុនា ដែលមានសុពលភាព ត្រឹមថ្ងៃទី៣០ ខែមេសានេះ ។
ក្រុមអ្នកយុទ្ធសាស្ត្រជាច្រើន បានលើកឡើងថា ការធ្លាក់ចុះផ្នែកខ្លះរបស់ WTI ដោយសារតែការវិនិយោគទុនលក់រាយ ហាក់ដូចជាមានការផ្លាស់ប្តូរពាណិជ្ជកម្ម ដោយសារតែការលក់ចេញ ប៉ុន្មានខែមុនថយចុះ ពិសេសកាលពីសប្តាហ៍ កន្លងមកនេះ នៅពេលដែល WTI បានធ្លាក់ចុះដល់កម្រិតសូន្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា