ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​សាទរ ចំពោះ​​រុស្ស៊ី ដែលហ៊ានចេញ មុខប្រតិកម្ម ​ចំពោះ​ការ​គំរាម​ទម្លាក់ ​គ្រាប់បែក​របស់​អាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាន់ខ្ពស់ អ៊ីរ៉ង់លោក Abolfazl Zohrevand បានសម្តែងការដឹងគុណ ចំពោះប្រទេសរុស្ស៊ី សម្រាប់ការថ្កោលទោស ការគំរាមកំហែង របស់អាមេរិកប្រឆាំង នឹងសាធារណរដ្ឋអ៊ីស្លាមជុំវិញ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។
ដោយថ្លែងផ្តាច់មុខទៅកាន់ RT លោកក៏បានស្នើថា ទីក្រុងវ៉ាស៊ីនតោនកំពុង ព្យាយាមទាក់ទាញទីក្រុង Tehran ចូលទៅក្នុង អន្ទាក់ឃោសនា ។

រំលឹកដែរថាប្រទេស​ទាំង​ពីរ​ បាន​ចាប់​ផ្តើម​ការ​ចរចា ​ក្នុង​ប្រទេស​អូម៉ង់​ក្នុង​ខែ​មេសា ម្តងហើយដោយប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ព្រមាន​ថា ប្រសិនបើ​អ៊ីរ៉ង់ ​មិន​ធ្វើ​កិច្ចព្រមព្រៀង​ទេ នោះ​នឹង​មាន​ការ​ទម្លាក់​គ្រាប់បែក។

នៅក្នុងបទសម្ភាសន៍ជាមួយ RT កាលពីថ្ងៃសុក្រ លោកស្រី Zohrevand ដែលជាសមាជិកនៃគណៈកម្មាធិការសន្តិសុខ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ បានសរសើរអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova សម្រាប់ការបញ្ជាក់យ៉ាងច្បាស់ ពីការប្រឆាំងរបស់ទីក្រុងមូស្គូ ចំពោះការគំរាមកំហែងនេះ។

គួរឲ្យដឹងដែរថាសមាជិកសភាក៏បានព្រមានថា អ៊ីរ៉ង់គួរតែប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ចូលទៅក្នុង អន្ទាក់ ដែលកំណត់ដោយ សហរដ្ឋអាមេរិក។លោក Zohrevand បាននិយាយថា បរិយាកាស ដែលត្រូវបានបង្កើតឡើង ដោយជនជាតិអាមេរិក មិនអាចត្រូវបានគេចាត់ទុកថាគួរឱ្យទុកចិត្តបានទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top