ព័ត៌មានអន្តរជាតិ

រុស្សីត្រៀមប្រគល់ សាកសពទាហានអ៊ុយក្រែន ដែលនៅសេសសល់ទាំង ១២១២នាក់ ឲ្យទៅទីក្រុងគៀវវិញ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សាកសពទាហានអ៊ុយក្រែន ដំបូងចំនួន១,២១២នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែង សម្រាប់ធ្វើការផ្លាស់ប្តូរដែលបានកំណត់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រគល់ទៅឱ្យទីក្រុងគៀវ។

ទីក្រុង​ម៉ូស្គូ​បាន​សម្រេច​ប្រគល់ ​សាកសព​ទាហាន​អ៊ុយក្រែន​ជាង ៦ ពាន់​នាក់ ​ក្នុង​កាយវិការ​មនុស្សធម៌​ឯកតោភាគី​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ ទីក្រុង​អ៊ីស្តង់ប៊ុល​កាលពី​ថ្ងៃ​ចន្ទ ។
ភាគីខាងរុស្សី បានព្យាយាមផ្ទេរអដ្ឋិធាតុ កាលពីថ្ងៃសៅរ៍ ប៉ុន្តែអ្នកតំណាង របស់ទីក្រុងគៀវ បានខកខានក្នុងការបង្ហាញ ខ្លួននៅចំណុចផ្លាស់ប្តូរនៅព្រំដែន រវាងបេឡារុស្ស និងអ៊ុយក្រែន។

ឧត្តមសេនីយទោលោក Aleksandr Zorin ដែលជាសមាជិក នៃក្រុមចរចារបស់ទីក្រុងម៉ូស្គូ នៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់អ្នកសារព័ត៌មានថា ៖ ភាគីរុស្ស៊ីបានត្រៀម ខ្លួនរួចរាល់ហើយ ដើម្បីបំពេញកិច្ចព្រមព្រៀង ទាំងអស់ស្តីពីការប្រគល់ សាកសពទាហាន អ៊ុយក្រែនដែលបានស្លាប់ និងការផ្លាស់ប្តូរអ្នកទោស។

ទោះជាយ៉ាងណាក៏ដោយគាត់បានព្រមានថា ការផ្ទេរអដ្ឋិធាតុអាចបរាជ័យម្តងទៀត ដោយនិយាយថាមាន សញ្ញាដែលវាអាចត្រូវបានពន្យារ ពេលរហូតដល់សប្តាហ៍ ក្រោយហើយគាត់បាននិយាយថា រុស្ស៊ីកំពុងរង់ចាំការ បញ្ជាក់សាជាថ្មី ពីភាគីអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top