ព័ត៌មានអន្តរជាតិ

អូស្ត្រាលីជំរុញ ឲ្យមានការ ស៊ើបអង្កេតឯករាជ្យ ជុំវិញប្រភពវីរុស កូរ៉ូណា ក្នងប្រទេសចិន

បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក  Scott Morrison តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យ ចំពោះប្រភពនៃមេរោគកូរ៉ូណា នាថ្ងៃពុធនេះ ស្របពេលមានភាពតានតឹងកើនខ្លាំង រវាងប្រទេសរបស់លោក ជាមួយនឹងប្រទេសចិន។ 

នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ ក្នុងទីក្រុងកង់បេរ៉ា លោក  Scott Morrison បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់លោក នឹងបន្តធ្វើការជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះប្រភពវីរុស និងការក្តោបក្តាប់ដំបូងរបស់ប្រទេសចិន ចំពោះការផ្ទុះឆ្លងនៃវីរុសនោះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ភាពតានតឹងរវាងប្រទេសទាំងពីរ បាននិងកំពុងតែកើនឡើងកាន់តែខ្លាំង ចាប់តាំងពីប្រទេសអូស្ត្រាលីបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងដំណើរស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top