ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ច្រានចោល ការចោទប្រកាន់របស់អាមេរិក ដែលថាលើកទឹកចិត្ត សម្រាប់ការតវ៉ាជនចំណាកស្រុក នៅទីក្រុង Los Angeles

xinhua

ម៉ិចស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា “យើងត្រូវតែរក្សាត្រជាក់ចិត្ជានិច្ច” នៅពេលដោះស្រាយ ជាមួយសហរដ្ឋអាមេរិក និង “តែងតែឱ្យតម្លៃអ្វីគ្រប់យ៉ាង នៅក្នុងបរិបទត្រឹមត្រូវ” បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានចោទលោកស្រីថា លើកទឹកចិត្ត ដល់ការតវ៉ាជនចំណាកស្រុកនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកស្រីនៅវិមានជាតិ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានបដិសេធថា លោកស្រី ឬចលនាសង្គ្រោះជាតិ ដែលកំពុងកាន់អំណាច  កំពុងលើកទឹកចិត្តដល់ការតវ៉ាដោយហិង្សា ដែលជាការចោទប្រកាន់មួយកម្រិតដោយរដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិកលោកស្រី Kristi Noem និងក្រុមប្រឆាំងនយោបាយនៅក្នុងប្រទេសម៉ិកស៊ិក។

លោកស្រី Sheinbaum បានលើកឡើងថា សេចក្តីថ្លែងការណ៍ ដែលលោកស្រី បានធ្វើកាលពី ៣សប្តាហ៍មុនអំពីការប្រឆាំង ដោយសន្តិវិធីនៃការដេញថ្លៃ របស់សហរដ្ឋអាមេរិក ចំពោះការផ្ទេរប្រាក់ពន្ធត្រូវបានដកចេញពីបរិបទ ។ លោកស្រីបន្ដថា “យើងមិនដែលអំពាវនាវឱ្យមានបាតុកម្មហឹង្សាទេ មិនដែលសោះក្នុងមួយជីវិតរបស់យើង” ។

នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន កាលពីថ្ងៃអង្គារ លោកស្រី Noem បានឲ្យដឹងថា “លោកស្រី Claudia Sheinbaum បានចេញមក និងលើកទឹកចិត្តឱ្យមានការតវ៉ាបន្ថែមទៀត នៅក្នុងទីក្រុង Los Angeles  ហើយខ្ញុំថ្កោលទោសលោកស្រី ចំពោះរឿងនោះ” ។ ការវាយឆ្មក់ផ្នែកអន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក នៅតាមសាលារៀន និងអាជីវកម្ម និងការនិរទេសជនចំណាកស្រុក គ្មានឯកសារជាច្រើន បានបង្កឱ្យមានការតវ៉ាដោយហិង្សា នៅក្នុងទីក្រុង Los Angeles ដែលហាក់ដូចជាកើនឡើង បន្ទាប់ពីសេតវិមានបានសម្រេចចិត្ត ដាក់ពង្រាយកងទ័ព ដើម្បីលុបបំបាត់ភាពចលាចលនេះ ក្នុងនោះមនុស្សជាច្រើនត្រូវបានចាប់ខ្លួន។

លោក Sheinbaum បានលើកឡើងថា “កាលពីម្សិលមិញ នៅពេលដែលលេខាធិការនៃសន្តិសុខមាតុភូមិអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍នេះ យើងបាននិយាយភ្លាមៗថា មិនពិត គឺមិនពិតទាំងស្រុង។ យើងមិនដែលបានអំពាវនាវឱ្យមានសកម្មភាពហិង្សា នៅក្នុងទីក្រុង Los Angeles” នោះទេ។
ប្រែសម្រួល ឈូក បូរ៉ា

To Top