បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅការសម្រេចចិត្ត ដកប្រទេសរុស្ស៊ីចេញពីក្រុមសេដ្ឋកិច្ចលោកខាងលិចធំៗ ទាំង៨ឬG8 ថាជាកំហុសដ៏ធំមួយ ដោយលើកហេតុផលថា វត្តមានរបស់ប្រទេសនេះ អាចជួយ ទប់ស្កាត់ការកើនឡើង នៃជម្លោះអ៊ុយក្រែន។
រំលឹកថាប្រទេសរុស្ស៊ីបាន ចូលរួមជាមួយក្រុមដែលត្រូវបានគេស្គាល់ថាជា G7 ក្នុងឆ្នាំ១៩៩៧ហើយវាក៏ត្រូវ បានរួមបញ្ចូលទាំងប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ដែលជា សមាជិកមិនរាប់បញ្ចូល ។
គ្រានោះសមាជិកភាពរបស់ទីក្រុងមូស្គូត្រូវបានផ្អាកនៅក្នុងឆ្នាំ២០១៤បន្ទាប់ពីការបង្រួបបង្រួមរបស់ Crimea ជាមួយរុស្ស៊ី ហើយG8 បានត្រលប់ទៅជា G7 វិញ។
តំបន់Crimea បានបោះឆ្នោត ចាកចេញពីអ៊ុយក្រែន ហើយក្លាយជាផ្នែក មួយនៃប្រទេសរុស្ស៊ី តាមរយៈការបោះឆ្នោត ប្រជាមតិមួយ បន្ទាប់ពីរដ្ឋប្រហារ Maidan គាំទ្រដោយលោកខាងលិចនៅទីក្រុងគៀវ។
លោក Trump បានធ្វើការកត់សម្គាល់ កាលពីថ្ងៃចន្ទនៅឯការបើកកិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅប្រទេសកាណាដាដោយបានរំលឹកថា ប្រទេសរុស្ស៊ី ធ្លាប់ជាផ្នែកមួយ នៃក្រុមប្រទេសនេះពីមុនមក។
លោកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់លោកនៃកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney ថា ៖ ក្រុមប្រទេស G7 ធ្លាប់ជា G8។ អតីតប្រធានាធិបតីអាមេរិកBarak Obamaនិងអតីត នាយករដ្ឋមន្ត្រី កាណាJustin Trudeau គឺជាអ្នកដែលមិនចង់ ឱ្យមានវត្តមានប្រទេសរុស្ស៊ី ចូលរួមមកវិញ។
គួរឲ្យដឹងដែរថាលោក Trump បានរិះគន់ម្តងហើយម្តងទៀត អំពីការដកសមាជិកភាពរបស់រុស្ស៊ី ហើយតែងតែបំផុសគំនិត នៃការនាំយកទីក្រុងមូស្គូ មកក្រុមប្រទេស G8 វិញក្នុងអំឡុងពេលអាណត្តិ ដំបូងរបស់គាត់ ទោះបីជាសំណើនេះ ត្រូវបានច្រានចោល ដោយសមាជិកផ្សេងទៀត ទាំងអស់ក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
