ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងថា ការព្យាយាមបំពាក់អាវុធឲ្យប្រសើរឡើងវិញ របស់ណាតូគឺជារឿង ដែលគ្មានអត្ថន័យអ្វីទាំងអស់

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូ មិនចាត់ទុកគ្រឿង បរិក្ខារណាតូណាតូ ជាការគម្រាមកំហែង ដល់រុស្ស៊ីទេ។

ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយ លោកប្រធានាធិបតី Vladimir Putin ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅ វេទិកាសេដ្ឋកិច្ចអន្តរជាតិ នាទីក្រុង St. Petersburg  ប្រចាំឆ្នាំលើកទី២៨កាលពីពេលថ្មីៗនេះ។

ការគំរាមកំហែងមួយចំនួនអាចកើតឡើងពីសកម្មភាព របស់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែរុស្ស៊ីនឹងត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាប្រឈមណា មួយចំពោះសន្តិសុខរបស់ខ្លួននេះ បើយោងតាមការបញ្ជាក់បន្ថែមដោយមេដឹកនាំរុស្សីរូបនេះ។

លោក Putin បាននិយាយថា៖យើងមិនចាត់ទុកថា អាវុធដែលកំពុងត្រូវបានបំពាក់ឡើងវិញនៅក្នុងប្លុកណាតូ ជាការគំរាមកំហែងដល់សហព័ន្ធរុស្ស៊ីទេ ពីព្រោះយើងមានភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង ហើយយើងកំពុងធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនូវកងកម្លាំងប្រដាប់អាវុធ និងសមត្ថភាពការពាររបស់យើង។

មេដឹកនាំរុស្ស៊ីក៏បានទទូចដែរថា​ គ្មានការសង្ស័យទេ ដែលប្រទេសរុស្ស៊ី របស់យើងនឹងអាចប្រឈមមុខ​ព្រមទាំងកាត់បន្ថយការគំរាមកំហែង ទាំងអស់ដែលអាចកើតឡើង

ប្រែសម្រួល៖ស៊ុនលី

To Top