ព័ត៌មានជាតិ

រថយន្តដឹកកម្មករ បើកប្រជែងបុកម៉ូតូស្លាប់ក្មេង ស្រី២នាក់ លើស្ពានហាយវ៉េ ក្រុងស្វាយរៀង

ស្វាយរៀង ៖ មាន ករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ បង្កដោយរថយន្តក្រុង ដឹកកម្មកររោងចក្រ បានបុក ម៉ូតូពីក្រោយ ដែលបើកបរដោយលោកតាម្នាក់ រួមដំណើរជាមួយចៅពីរនាក់ បានបណ្តាលឲ្យក្មេងប្រុស ស្រី២នាក់ធ្លាយខួរស្លាប់ភាមៗ នៅកន្លែងកើតហេតុខណះ ធ្វើដំណើរចូលរួម មង្គលការ បង ប្អូ ន នៅ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

ករណីនេះបានកើត កាលពីវេលាម៉ោង១៧និង៤៥ល្ងាចថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ក្នុងទិសដៅស្របទិសគ្នា នៅចំណុចលើស្ពានហាយវ៉េ តាមបណ្តោយផ្លូវជាតិលេខ ០១ Kmលេខ ១២៥/១២៦ ស្ថិតក្នុងភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ដមិនស្គាល់ម៉ាក្ស បើកបររថយន្ដជែងទាក់ដៃចង្កូត បុកពីក្រោយម៉ូតូម៉ាកLet’s ពណ៌ ស+ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង ១N ៦៤៦៨ បើកបរដោយឈ្មោះ ប្រាក់ សុគន្ធាវី ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព អ្នកបើកបរគ្មានរបួស ម៉ូតូខូចខាតស្រាល ចំណែកអ្នករួមដំណើរ ដែលត្រូវជាចៅមានទី១ឈ្មោះ វ៉ា ភេទ ស្រី អាយុ ០៧ ឆ្នាំ អាយុ ០៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ស្វាយចេក ឃុំ សំឡី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ពាក់មួកសុវត្ថិភាព ( ស្លាប់នៅកន្លែងកើតហេតុ ) ។ទី២ឈ្មោះ យ៉ា ភេទ អាយុ ១០ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា ( ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបន្តថា ក្រោយពីកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់សមត្ថកិច្ច កំពុងស្រាវជ្រាវ ចំណែកឯមធ្យោបាយរក្សាទុក នៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀង ។ សាកសពត្រូវបានប្រគល់ អោយក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។

+មូលហេតុ : អ្នកបើកបររថយន្ដ ជែងទាក់ដៃចង្កូតពីក្រោយ ៕

To Top