បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានអះអាងថា មេដឹកនាំរុស្សីនិងមេដឹកនាំចិន បានធ្វើការហៅទូរស័ព្ទរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ដែលផ្តោត លើជម្លោះកាន់តែ អាក្រក់នៅមជ្ឈិមបូព៌ា។
ក្នុងនោះផងដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សមភាគីចិនលោក Xi Jinping ថាទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្របសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
នៅក្នុងការសន្ទនា ដែលមានរយៈពេលប្រហែល មួយម៉ោង ត្រូវបានពិពណ៌នាថាជា មិត្តភាព និងស្ថាបនា ដោយជំនួយការគោលនយោបាយ ការបរទេសរបស់លោកPutin គឺលោកYury Ushakov ។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានចែករំលែកវិធីសាស្រ្តដូចគ្នា ចំពោះវិបត្តិ ដោយក្នុងនោះលោក Ushakov បានប្រាប់អ្នកសារព័ត៌មានដោយបន្ថែមថា មេដឹកនាំទាំងពីរ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ អ៊ីស្រាអែល ដែលបំពានលើធម្មនុញ្ញ អង្គការសហប្រជាជាតិ និងបទដ្ឋានដទៃទៀតនៃច្បាប់អន្តរជាតិ។
លោក Putin បានប្រាប់លោក Xi ក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ដែលធ្វើឡើង បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីសប្តាហ៍មុនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
