កោះកុង : លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានថ្លែងឲ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ថា ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ទៅតាមបទបញ្ជា របស់ក្រសួងមហាផ្ទៃនិង អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចចរាចរណ៍ នៃស្នងការនគរបាលខេត្តកោះកុង បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រប់បណ្តាស្រុក ក្រុង និងនៅតាមមូលដ្ឋាន ក្នុងខេត្តកោះកុង ។
ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ មានការចូលរួមសហការណ៍ ពីកងកម្លាំង អ.ហខេត្ត ហើយការរឹតបន្តឹងច្បាប់ចរាចរណ៍នាពេលនេះ គឺកម្លាំងយើងអនុវត្តន៍ ចាប់ពីពេលព្រឹក រហូតដល់ម៉ោង៥ល្ងាច ហើយកម្លាំងចរាចទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យអនុវត្តន៍ ឲ្យបានត្រឹមត្រូវ ទៅតាមបទបញ្ជាថ្នាក់លើ ដាក់ឲ្យអនុវត្តន៍ ហើយមន្ត្រីនគរបាលទាំងអស់ ត្រូវមានវិជ្ជាជីវៈ ក្រមសីលធម៌ ក្នុងនាមជាសមត្ថកិច្ច ហើយបើបងប្អូនណា គាត់មិនគោរពច្បាប់ចរាចរណ៍ គឺត្រូវពិនិត្យទាំងអស់ ដោយគ្មានថាពលរដ្ឋ ឬមន្រ្តីរាជការឡើយ។
លោកបានបញ្ជាក់ថា ការធ្វើចរាចកម្លាំងនគរបាលចរាចរណ៍យើង និងអនុវត្តន៍ជាប់ជានិច្ច
និងក្រោយពីធ្វើការផាកពិន័យ ហើយយើងនិងធ្វើការអប់រំបន្ថែម ឲ្យគាត់យល់ ពីបញ្ហាគ្រោះថ្នាក់ចរាច ។
លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតនាក់៕