ព័ត៌មានអន្តរជាតិ

ក្រុមឃ្លាំមើល សេរីភាពសាសនា អាមេរិក ណែនាំឲ្យដាក់ឥណ្ឌា ក្នុងបញ្ជីខ្មៅ

បរទេស ៖ ក្រុមឃ្លាំមើលសេរីភាព សាសនាអាមេរិក បាននិយាយថា សេរីភាពសាសនា ក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះជាខ្លាំង កាលពីឆ្នាំមិញ ក្រោមភាពដឹកនាំដ៏តឹងរឹង របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ដោយធ្វើការណែនាំ សហរដ្ឋអាមេរិក ឲ្យដាក់ឥណ្ឌាទៅក្នុងបញ្ជីប្រទេស ដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុត។

តាមសេចក្តីរាយ ការណ៍ពីកាសែត UPI គណៈកម្មាធិការអាមេរិកទទួល បន្ទុកសេរីភាពសាសនា ដែលជាគណៈកម្មាធិការរដ្ឋាភិបាល ឯករាជ្យមួយនោះ បានចេញរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ ជំរុញឲ្យរដ្ឋបាលលោក ត្រាំ ចាត់ទុកប្រទេសឥណ្ឌាជាសម្ពន្ធមិត្តអាមេរិក ថាជាប្រទេសដ៏ គួរយកចិត្តទុកដាក់ជាពិសេស ប្រហាក់ប្រហែល នឹងប្រទេសកូរ៉េខាងជើង ចិន និងអ៊ីរ៉ង់។

របាយការណ៍នោះ បានធ្វើពន្យល់ថា លោក ម៉ូឌី ប្រើប្រាស់ភាពភាគច្រើន នៃរដ្ឋសភារបស់លោក ដែលទទួលបាន កាលពីខែឧសភា ដោយការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី អនុម័តច្បាប់ស្តីពីសិទ្ធិ ជាពលរដ្ឋដែលបំពាន ដល់សេរីភាពសាសនា ជាពិសេសនោះ គឺចំពោះពួកមូស្លីម ៕

To Top