បាសេឡូណា៖ អ្នកជំនាញអេស្ប៉ាញបានឲ្យដឹងថា ការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលសមាជិកណាតូត្រូវចំណាយ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិគឺ “ឆ្កួតលីលា” ហើយនឹងបង្វែរតែមូលនិធិពី រដ្ឋសុខុមាលភាពរបស់ពួកគេ ដែលជា “ទ្រព្យសម្បត្តិដ៏សំខាន់បំផុត” នៃបណ្តាប្រទេសអឺរ៉ុប។
មេដឹកនាំអង្គការណាតូបានជួបប្រជុំនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់គោលដៅចំណាយខ្ពស់ ដែលទាមទារដោយសហរដ្ឋអាមេរិក ប៉ុន្តែអេស្បាញបានបដិសេធ ហើយបាននិយាយថា ខ្លួននឹងមិនចំណាយលើសពី ២.១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន លើវិស័យការពារជាតិនោះទេ។
លោក Pere Ortega ប្រធានកិត្តិយសនៃមជ្ឈមណ្ឌល Delas សម្រាប់ការសិក្សាសន្តិភាពរបស់ប្រទេសអេស្ប៉ាញ បានប្រាប់ស៊ីនហួថា “វាពិតជាឆ្កួតលីលា យើងត្រូវថ្កោលទោសវា ពីព្រោះមិនថាយើងចូលចិត្តវា ឬអត់ វានឹងប៉ះពាល់ដល់រដ្ឋសុខុមាលភាពនៃទ្វីបអឺរ៉ុប ដែលជាទ្រព្យសម្បត្តិដ៏សំខាន់បំផុត ដែលយើងបានសាងសង់នៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ” ។
យោងតាមអ្នកជំនាញខាងនយោបាយ ការចំណាយលើផ្នែកយោធា សរុបរបស់អង្គការណាតូបច្ចុប្បន្ន ឈានដល់ ១ ទ្រីលានដុល្លារ ហើយថាការបំពេញតាមការទាមទាររបស់លោក ត្រាំ នឹងមានន័យថា ការបង្កើនតួលេខនោះទ្វេដងដល់ ៣ទ្រីលានដុល្លារ វាពិតជា “គួរឱ្យស្អប់ខ្ពើម”។
លោក Ortega ដែលបង្រៀននៅសាកលវិទ្យាល័យ Open of Catalonia របស់អេស្ប៉ាញបានបន្ថែមថា “ខ្ញុំចង់នៅអឺរ៉ុប យើងនឹងចាប់ផ្តើមចោទសួរណាតូ ព្រោះណាតូបាននាំឱ្យយើងចំណាយកម្លាំងយោធាកាន់តែច្រើន និងភាពតានតឹងផ្នែកយោធាកាន់តែច្រើននៅក្នុងពិភពលោក។
ដោយសរសើរអេស្ប៉ាញថាជា “ប្រទេសតែមួយគត់ ដែលមានភាពក្លាហានក្នុងការ ក្រោកឈរឡើងចំពោះលោក ដូណាល់ ត្រាំ ” លោក Ortega បានសង្ស័យថាតើសមាជិកណាតូដែលទទួលយក គោលដៅពិតជានឹងបញ្ចប់ការជួបវាដែរឬទេ ហើយលោកបានចង្អុលបង្ហាញថា “ប្រទេសមួយចំនួនដូចជា បែលហ្ស៊ិក និងស្លូវ៉ាគី បាននិយាយរួចហើយថា ពួកគេនឹងធ្វើតាមជំហររបស់អេស្ប៉ាញ” ៕
ប្រែសម្រួល ឈូក បូរ៉ា
