ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តរុស្សីលោក Lukshenko អះអាងអំពីជំហ៊ាន ដ៏សំខាន់មួយដើម្បីឈាន ទៅដល់បទឈប់បាញ់នៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចដាក់សម្ពាធ លើអ៊ុយក្រែន ឱ្យបញ្ឈប់ការ វាយប្រហាររយៈ ចម្ងាយឆ្ងាយប្រឆាំង នឹងទឹកដីរុស្ស៊ី ដែលជាជំហានដំបូង និងសំខាន់ឆ្ពោះ ទៅរកការសម្រេចបាន នូវបទឈប់បាញ់មួយ។

លោកLukashenko ថ្មីៗនេះបានជួបជាមួយនឹងលោក Keith Kellogg បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក Donald Trumpដែលកិច្ចប្រជុំនេះ បានកត់សម្គាល់ពីការចូលរួមការទូត ដ៏កម្រមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Minsk បន្ទាប់ពីទំនាក់ទំនងមានកម្រិត ជាច្រើនឆ្នាំកន្លងមកនេះ។

មេដឹកនាំបេឡារុស បាននិយាយថា គាត់បានចែករំលែកទស្សនៈ របស់គាត់ជាមួយនឹងលោក Kellogg អំពីរបៀបដែលជម្លោះ អ៊ុយក្រែន អាចត្រូវបានដោះស្រាយដែលគាត់បាន និយាយថាផ្អែកលើការសន្ទនា ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

យោងតាមលោក Lukashenko លោក Putin ចង់បញ្ចប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន និងមីស៊ីល Cruise ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលត្រូវបានបាញ់បង្ហោះនៅទីក្រុងរុស្ស៊ី។

លោកLukashenko ក៏បានសង្កត់ធ្ងន់ដែរថា លោកបានបញ្ជាក់ប្រាប់ឱ្យពួកគេ បញ្ជាក់ទៅកាន់សម្ព័ន្ធរបស់ពួកគេ គឺលោក Zelensky គួរតែបញ្ឈប់ការ វាយប្រហារប្រឆាំង នឹងរុស្ស៊ី។ បន្ទាប់មកនោះរុស្សីនឹង យល់ព្រមដើម្បីឈាន ទៅដល់ការអនុវត្តបទ ឈប់បាញ់ពេញលេញបាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top