តូក្យូ៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ចង់បញ្ជូនប្រធានអ្នកចរចាពន្ធគយ របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជុំទី៨ នៅដើមសប្តាហ៍ក្រោយ ចំពេលដែលកិច្ចចរចាទ្វេរភាគីរវាងភាគីទាំងពីរ កំពុងជាប់គាំង។
ទីក្រុងតូក្យូត្រូវបានគេជឿថា បានបន្លឺសំឡេងចេញពីរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចរចាមួយផ្សេងទៀតនៅមុនពេលកំណត់ នៅថ្ងៃពុធបន្ទាប់សម្រាប់ការផ្អាករយៈពេល ៩០ ថ្ងៃរបស់ខ្លួនលើពន្ធគយជាក់លាក់របស់ប្រទេស។
ប្រភពបានឲ្យដឹងថា ជាមួយនឹងលោក ត្រាំ ហាក់ដូចជារឹងរូសជំហររបស់លោក កិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ប្រទេសជប៉ុន នឹងផ្តោតលើថាតើលោក Ryosei Akazawa អាចទទួលបានកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងការបន្ថយអត្រាពន្ធ លើរថយន្តជាមួយអាមេរិកដែរឬទេ។
នៅក្នុងជុំនៃកិច្ចចរចាចាប់តាំងពីខែមេសាមក ទីក្រុងវ៉ាស៊ីនតោន មានការស្ទាក់ស្ទើរក្នុងការទទួលយក សំណើរបស់ទីក្រុងតូក្យូក្នុងការដក ឬកាត់បន្ថយពន្ធបន្ថែម ២៥ ភាគរយលើរថយន្ត។ ចំពេលមានការជាប់គាំង ភាគីជប៉ុនកំពុងស្វែងរកការពន្យារពេល កំណត់នៃការព្យួរពន្ធគយ ដើម្បីអនុញ្ញាតឱ្យកិច្ចពិភាក្សាបន្ត។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញទំនុកចិត្តថា ការចរចារពន្ធជាមួយសហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានការរីកចម្រើនជាលំដាប់។ លោក Ishiba បានប្រាប់កម្មវិធីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK ថា “យើងត្រូវគ្របដណ្តប់លើផ្នែកជាច្រើន រួមទាំងរបាំងមិនមែនពន្ធគយផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
