បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។
យ៉ាងណាក្តីក្រោយមក សេតវិមានបានបញ្ជាក់ថា ការផ្គត់ផ្គង់សព្វាវុធមួយចំនួនត្រូវបានបញ្ឈប់ ដោយនិយាយថាការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីដាក់ផលប្រយោជន៍របស់អាមេរិកជាមុនទៅវិញ។
យោងតាមប្រភពដដែល រដ្ឋាភិបាលរបស់អធិការបតី Friedrich Merz បារម្ភថាការផ្លាស់ប្តូរគោលនយោបាយក៏អាច មានលទ្ធផលផងដែរហើយក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានបដិសេធសំណើលក់ប្រព័ន្ធ Patriot ទាំងពីរគ្រឿង និងឧបករណ៍ស្ទាក់ចាប់ផងទៅឲ្យអាល្លឺម៉ង់។
ទីក្រុងប៊ែរឡាំងបានទៅជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ដោយស្ងាត់ៗកាលពីពីរសប្តាហ៍មុន បន្ទាប់ពីត្រូវបានស្នើឱ្យធ្វើដូច្នេះដោយអ៊ុយក្រែន ដែលពីមុនបរាជ័យក្នុងការទទួលបានប្រព័ន្ធនេះដោយខ្លួនឯង។ មកទល់ពេលនេះអាជ្ញាធរអាល្លឺម៉ង់កំពុងបន្ត ការរង់ចាំការឆ្លើយតបពីលោក Hegsethនៅឡើយ៕
ប្រែសម្រួល៖ ស៊ុន លី
