ព័ត៌មានអន្តរជាតិ

លោក Rutte អះអាងថា រុស្សីបានវ៉ាដាច់ក្រុម ប្រទេសណាតូ ក្នុងការផលិតគ្រាប់រំសេវ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ អង្គការណាតូ NATO លោក Mark Rutte បានព្រមានដោយជំរុញ ឱ្យប្រទេសលោកខាងលិច បង្កើនការចំណាយលើវិស័យ ការពារជាតិថា ផលិតកម្មយោធារបស់រុស្ស៊ី កំពុងកើនឡើងខ្លាំងធៀប ទៅនឹងក្រុមប្រទេសនៅអង្គការណាតូ NATO ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times កាលពីថ្ងៃសៅរ៍ លោក Rutte បានបន្លឺសំឡេងរោទិ៍អំពីសមត្ថភាពយោធារបស់រុស្ស៊ី ដោយកត់សម្គាល់ថា ប្រទេសនេះកំពុង រៀបចំខ្លួនឡើងវិញក្នុងល្បឿនមួយ និងល្បឿនដែលមិនអាចប្រៀបផ្ទឹមបានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ។

លោកបាននិយាយថា ទីក្រុងមូស្គូកំពុងផលិតគ្រាប់រំសេវច្រើនជាងបីដងក្នុងរយៈពេលបីខែ ខណៈដែលអង្គការណាតូទាំងមូលកំពុងធ្វើក្នុងមួយឆ្នាំ។

លោកRutte ក៏បានចង្អុលទៅសំណើដើម្បីជំរុញការចំណាយលើវិស័យការពារជាតិរបស់ណាតូដល់៥ភាគរយផងដែរនៃ ផលិតផលក្នុងស្រុកសរុបGDP ដែលជាតួលេខ ដែលប្រធានាធិបតីអាមេរិក Donald Trump បានទទូចដោយ៣,៥ភាគរយជាថវិកាយោធាស្នូល និង ១,៥ភាគរយទៀត ត្រូវបានកំណត់ សម្រាប់វិស័យដូចជា ការការពារតាមអ៊ីនធឺណិត និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

បន្ថែមពីនេះផងដែរប្រធានអង្គការ NATO រូបនេះក៏បាននិយាយទៀតដែរថានេះគឺជាការចំណាយដ៏ធំសម្បើម។ ប៉ុន្តែប្រសិនបើយើងមិនធ្វើទេ យើងនឹងត្រូវរៀនភាសារុស្សីទាំងអស់គ្នា ជាមិនខាននៅពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top