ព័ត៌មានអន្តរជាតិ

អង្គភាពស៊ើបអង្កេត ផ្នែកហិរញ្ញវត្ថុរបស់បារាំង សម្រុកចូលទីស្នាក់ការបក្សប្រឆាំង នាទីក្រុងប៉ារីស

BBC

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមការងារនៃអង្គភាពអ្នកស៊ើបអង្កេត ហិរញ្ញវត្ថុបារាំងបានបើកប្រតិបត្តិការឆ្មក់ចូលទីស្នាក់ការកណ្តាលទីក្រុងប៉ារីស នៃគណបក្សស្តាំនិយមជ្រុលជាតិ (RN) កាលពីថ្ងៃពុធដែលក្រោយមក មេដឹកនាំបក្ស​បាន​ចោទ​រដ្ឋាភិបាល​ថា​បាន​ធ្វើ​យុទ្ធនាការ​ បៀតបៀនមកលើបក្សរបស់ខ្លួន។

ប្រតិបត្តិការដែលបានធ្វើឡើងនៅព្រឹកព្រលឹម ថ្ងៃពុធបានកំណត់គោលដៅលើឯកសារ និងការទំនាក់ទំនងដែលទាក់ទងនឹងយុទ្ធនាការនយោបាយរបស់គណបក្ស នេះបើយោងតាមប្រធាន បក្សRN គឺលោកJordan Bardella ។

គណបក្សនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអតីតបេក្ខជនប្រធានាធិបតី Marine Le Pen ដែលពីមុនត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះនៅក្នុងការប្រណាំង ឆ្នាំ២០២៧នោះទេ ។លោកBardella បានរិះគន់ប្រតិបត្តិការនេះដោយបានចោទថាជាយុទ្ធនាការបៀតបៀនថ្មីនិងជាការវាយលុក ដល់គោលការណ៍ប្រជាធិបតេយ្យ។

ការវាយឆ្មក់កាលពីថ្ងៃពុធបានកើតឡើងប្រហែលបីខែ បន្ទាប់ពីតុលាការបារាំងបានរកឃើញ ឥស្សរជនជាន់ខ្ពស់របស់ RN រួមទាំងលោក Le Pen ដែលមានទោសពីបទកេងបន្លំមូលនិធិសហភាពអឺរ៉ុប។
សេចក្តីសម្រេច​នេះ​បាន​ដាក់​បម្រាម​រយៈពេល ​៥ឆ្នាំ​ភ្លាមៗ​ មិន​ឱ្យ​ស្វែងរក​ការិយាល័យ​សាធារណៈ ​ដោយ​ផ្តល់​ភាពចម្រូងចម្រាស​មិន​ឱ្យ​មានការ​ពន្យារពេល​ សម្រាប់​ការ​ប្តឹង​ឧទ្ធរណ៍​។

គួរឲ្យដឹងដែរថាគណបក្សប្រឆាំងបានថ្កោលទោស សាលក្រមនេះថាជាការប៉ុនប៉ងគ្មាន លទ្ធិប្រជាធិបតេយ្យដើម្បីដកសហស្ថាបនិក និងជាអតីតមេដឹកនាំរបស់ខ្លួនពីការ ប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ ។ រំលឹកដែរថាលោកស្រីLe Pen ចាញ់​ប្រធានាធិបតី​បារាំង Emmanuel Macron ក្នុងលទ្ធផលប្រកៀកប្រកិត​ក្នុង​ការ​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពីឆ្នាំ ២០២២៕

ប្រែសម្រួល៖ ស៊ុន លី

To Top