បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានឆ្លើយតបនឹង សេចក្តីរាយការណ៍ ស្តីពីការបង្ហាញខ្លួន ជាសាធារណៈឡើងវិញ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹងសារធ្វីតធ័រថា “ខ្ញុំរីករាយដល់ឃើញ គាត់វិលត្រឡប់មកវិញ និងមានសុខភាពល្អ”។
ក្រោយមានមន្ទិលសង្ស័យ ដ៏តានតឹងស្តីពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង អស់រយៈពេលជាច្រើនសប្ដាហ៍មក ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ កូរ៉េខាងជើង បាននិយាយថា លោក គីម ជុងអ៊ុន បានចូលរួមសម្ពោធ បើកឲ្យដំណើរការរោងចក្រ ផលិតជីរមួយកន្លែង ស្ថិតនៅខាងជើង ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា ការបង្ហាញខ្លួន កាលពីថ្ងៃសុក្ររបស់មេដឹកនាំ ប្រទេសកុម្មុយនិស្ត ឯកោកូរ៉េខាងជើងនោះ គឺជាការបង្ហាញខ្លួន លើកដំបូងបំផុត គិតចាប់ពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានទទួលការវះកាត់ សរសៃបេះដូង និងមានពាក្យចចាមអារាមថា លោកបានទទួលមរណភាពហើយ៕
ប្រែសម្រួល៖ប៉ាង កុង