បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយថា ទីក្រុងម៉ូស្គូនឹងកែសម្រួល ឬ បត់បែន ប្រសិនបើសហរដ្ឋអាមេរិកដាក់ ពន្ធបន្ទាប់បន្សំ 500% លើដៃគូពាណិជ្ជកម្មរុស្ស៊ី ហើយវិធានការរឹតត្បិតបែបនេះ នឹងមិនបង្ខំឲ្យចេញពីផ្លូវអធិបតេយ្យភាពរបស់ខ្លួននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក គឺធ្វើមែនទែន ក្នុងការពិចារណាលើច្បាប់គាំទ្រ ដែលនឹងដាក់ការយកពន្ធដ៏ធំ ដោយបង្ហាញពីការមិនសប្បាយចិត្តជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីបង្ខំទីក្រុងមូស្គូឱ្យមានការសម្របសម្រួលលើជម្លោះអ៊ុយក្រែន ត្រូវបានស្នើឡើងដោយសមាជិកព្រឹទ្ធសភារុស្ស៊ី Lindsey Graham កាលពីដើមឆ្នាំនេះ។
លោក Ryabkov ត្រូវបានចោទសួរ ដោយអ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា តើទីក្រុងម៉ូស្គូនឹងប្រតិកម្មយ៉ាង ណាចំពោះពន្ធបន្ទាប់បន្សំ 500% ដែលមានសក្តានុពល? លោក Ryabkov បានឆ្លើយតប យោងទៅតាមសារព័ត៌មាន TASS ថា “ការមកដល់ដែលរំពឹងទុក នៃវិធានការថ្មីមួយចំនួន តាមទម្រង់ ដែលអ្នកបានពណ៌នា គឺនឹងត្រូវការការវិភាគ និងការឆ្លុះបញ្ចាំង បន្ថែម ប៉ុន្តែនឹងមិនផ្លាស់ប្តូររូបភាព ទាំងស្រុងនោះទេ ។” លោកបានបន្ថែមថា រដ្ឋបរទេសបាន ដាក់ទណ្ឌកម្មច្រើនជាង 30,000 ប្រឆាំងនឹងរុស្ស៊ីមកទល់នឹងបច្ចុប្បន្ន៕
ប្រែសម្រួលៈ ណៃ តុលា
