ព័ត៌មានជាតិ

CMAC រកឃើញកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាម ចំនួន ៥២ដើម និងវិទ្យុទាក់ទង ៣គ្រឿង នៅដីអតីតសមរភូមិប្រយុទ្ធ ក្នុងស្រុកបារាយណ៍​ ខេត្តកំពង់ធំ​

ភ្នំពេញ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ​២០២៥ បានឆ្លើយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម​ ស្ថិតនៅភូមិទូកពីរ​ ឃុំគគីធំ​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ​ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC ។

To Top