ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Edorgan ពិភាក្សាគ្នាំអំពីបញ្ហា នៅអ៊ុយក្រែននិងស៊ីរី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការពិភាក្សាគ្នាទៅកាន់សមភាគីតួកគី លោក Recep Tayyip Erdogan តាមទូរស័ព្ទ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំបានពិភាក្សាគ្នា អំពីជម្លោះអ៊ុយក្រែន ក៏ដូចជាការកើនឡើងថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។

យោងតាមសេចក្តីថ្លែងការណ៍ លោក Putin និងលោក Erdogan បានធ្វើការពិភាក្សាគ្នាទៅលើលទ្ធភាពនៃការចរចាជុំទីបីនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ ។
ភាគីទាំងពីរបានជួបប្រជុំគ្នា សម្រាប់កិច្ចចរចាដោយផ្ទាល់ចំនួន២ លើករួចមកហើយនៅរដ្ឋធានី របស់តួគីកាលពីដើមឆ្នាំនេះ ដោយចាប់ផ្តើមការពិភាក្សាឡើងវិញ ជាមួយនឹងភាគីក្រុងគៀវ បានបោះបង់ចោលជាឯកតោភាគីក្នុងឆ្នាំ ២០២២ដើម្បីបន្តជ័យជំនះផ្នែកយោធា ជាមួយនឹងជំនួយ របស់លោកខាងលិច ។

គួរឲ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំថ្មីៗបំផុតរបស់ពួកគេ ក្នុងខែមិថុនា អ្នកចរចាតំណាងបានផ្លាស់ប្តូរ សេចក្តីព្រាងសំណើ ដែលបង្ហាញពីចក្ខុវិស័យ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពល និងបានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសបន្ថែមទៀត។ ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបានបញ្ជាក់ ពីការត្រៀមខ្លួន របស់ខ្លួនក្នុងការបន្តកិច្ចចរចាជាប់ជានិច្ច៕

ប្រែសម្រួល៖ស៊ុនលី

To Top