បរទេស៖យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយអាល្លឺម៉ង់ជាន់ ខ្ពស់មួយរូបបានស្នើថា អ៊ុយក្រែនគួរតែពិចារណា លើការវាយលុក អាកាសយានដ្ឋាន និងរោងចក្រផលិត សព្វាវុធរបស់រុស្សី ជ្រៅនៅខាងក្នុងប្រទេស ដើម្បីកាត់បន្ថយ សម្ពាធលើជួរមុខ ។
ថ្លែងក្នុងកម្មវិធីផតឃេសមួយដែលមានឈ្មោះថា Bundeswehr កាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ Christian Freuding ដែលមើលការខុសត្រូវផ្នែកយោធា របស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន បានផ្តល់ដំបូន្មានដល់ទីក្រុងគៀវ ទៅលើការធ្វើឱ្យកម្លាំង វាយលុករបស់រុស្ស៊ីចុះខ្សោយ។
លោក Freuding ក៏ បានទួញសោកផងដែរថា ទោះបីជាមានការដាក់ទណ្ឌកម្ម ពីលោកខាងលិចក៏ដោយ រុស្ស៊ីបានបង្កើនការ ផលិតយន្តហោះគ្មានមនុស្សបើក មីស៊ីល និងប្រព័ន្ធផ្លោងជាដើម។
លោកមេបញ្ជាការរូបនេះ ក៏បានមានប្រសាសន៍ដែរថា ៖ យើងត្រូវតែពិចារណាឡើងវិញថា តើវិធានការសេដ្ឋកិច្ច របស់យើងបានគ្រប់គ្រាន់ហើយនៅទីណា ដែលយើងអាចដាក់សម្ពាធបន្ថែមទៀត ជាពិសេសដើម្បីកំណត់សមត្ថភាព ផលិតកម្មរបស់រុស្ស៊ីតែម្តង។
រំលឹកដែរថាកាលពីឆ្នាំមុន រដ្ឋបាល របស់អតីតប្រធានាធិបតីអាមេរិក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការរឹត បន្តឹងយ៉ាងសំខាន់ លើការជ្រើសរើសជួរ និងគោលដៅក៏ដោយ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះ បានបង្ហាញថា យ៉ាងណាក្តីទីក្រុងគៀវ មិនត្រូវបានអនុញ្ញាតឱ្យវាយលុក លើអាកាសយានដ្ឋានធំៗរបស់រុស្ស៊ីឡើយ៕
ប្រែសម្រួល៖ស៊ុនលី
