បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមការិយាល័យស្ថិតិជាតិហៅកាត់ថា NBS បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ការរីកចម្រើនគួរឲ្យកត់សំគាល់នេះកើតឡើង បើទោះបីជាមានសម្ពាធពីខាងក្រៅជាច្រើននិងបន្តបន្ទាប់ ជាពិសេសការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។
កំណើនដែលធ្លាប់ធ្វើបាន៥,៤ភាគរយកាលពី នៅក្នុងត្រីមាសទីមួយ មុនពេលធ្លាក់ចុះបន្តិចទៅ ៥,២ភាគរយនៅក្នុងត្រីមាសទីពីរដែលទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយនេះបានមកមុនបន្តិចនៃការព្យាករណ៍សម្រាប់ការកើនឡើង៥,១ភាគរយ។
ធនាគារពិភពលោករំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងមកក្នុងកម្រិត៤,៥ភាគរយ ក្នុងឆ្នាំ ២០២៥ និង ៤ភាគរយ ក្នុងឆ្នាំ ២០២៦ខណៈដែលរដ្ឋាភិបាលបានកំណត់គោលដៅប្រហែល៥ភាគរយសម្រាប់ឆ្នាំនេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងប្រឈមនឹងកាលបរិច្ឆេទកំណត់នៅថ្ងៃទី១២ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពន្ធរយៈពេលវែងជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីផ្អាកដំណើរការម្តងហើយកាលពីក្នុងខែមិថុនា អស់រយៈពេលជាច្រើនសប្តាហ៍៕
ប្រែសម្រួល៖ ស៊ុន លី
