ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា ផ្ញើសាររំលែកទុក្ខ សូមគោរពជូន សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្នុងឱកាសដ៏មហាក្រៀមក្រំ និងសោកសៅនេះ ខ្ញុំបាទ អ៊ុក សមវិទ្យា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមសំដែង នូវការសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោកយាយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាអ្នកម្តាយដ៏មានគុណខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាព ។

ការបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាពេលនេះ គឺជាការបាត់បង់នូវមហាពុទ្ធបរិស័ទមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលបានចូលរួមក្នុងវិស័យព្រះពុទ្ធសាសនា ទាំងការគោរពប្រណិប័តន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ វត្តអារាមនានា ។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មី សូមយាងដឹកនាំដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅសោយសុខ ក្នុងឋានបរមលោក កុំបីខានឡើយ៕

To Top