ព័ត៌មានអន្តរជាតិ

ចិន សំណូមពរឲ្យអាមេរិក បញ្ឈប់ការបន្ទោសនានា ជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងលេង នឹងល្បែងស្តីបន្ទោសដែលគ្មានន័យ ហើយបានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការបង្វែរការទទួលខុសត្រូវជុំវិញជម្លោះអ៊ុយក្រែន។

ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បេសកជនចិនលោក Geng Shuang បានច្រានចោលការចោទប្រកាន់ថាទីក្រុងប៉េកាំងកំពុងគាំទ្រយោធារបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដើរតួនាទីជាស្ថាបនា ក្នុងការបញ្ចប់ការប្រយុទ្ធមួយនេះ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កំណត់​កាល​បរិច្ឆេទ​កាន់​តែ​ខ្លាំង​ឡើង​ពី​ប្រធានាធិបតី​អាមេរិក Donald Trump។ កាលពីខែមុន លោក Trump បានផ្តល់ពេលដល់ប្រទេសរុស្ស៊ីចំនួន៥០ ថ្ងៃដើម្បីបញ្ចប់ជម្លោះ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មី រួមទាំងពន្ធ ១០០ភាគរយនិងការពិន័យសម្រាប់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទាំងឡាយផង។

គួរឲ្យដឹងដែរថាកាល​ពី​ដើម​សប្តាហ៍កន្លងមក​នេះ លោក​បាន​កាត់​បន្ថយពេលវេលា​មក​ត្រឹមតែ ១០ ថ្ងៃ។ កាល​ពី​ថ្ងៃ​ពុធ លោក​បាន​កំណត់​យក​ថ្ងៃ​ទី ៨ ខែ​សីហា ជា​ថ្ងៃ​កំណត់​ចុង​ក្រោយហើយជាលទ្ធផល សហរដ្ឋអាមេរិកបានដាក់ពន្ធ២៥ភាគរយរួចទៅហើយដើម្បីប្រឆាំងនឹងដៃគូរបស់រុស្សីដែលក្នុងនោះឥណ្ឌាជាអ្នកដំបូងគេដែលបច្ចុប្បន្នកំពុងបញ្ជាទិញអាវុធ និងថាមពលរបស់រុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុន លី

To Top