បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានដាក់ចេញសេចក្តីព្រាងថ្មីមួយ ដើម្បីបែងចែកជំនួយចំនួន៥៤,៦ ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន ក្នុងរយៈពេលឆ្នាំសារពើពន្ធ២០២៦និង២០២៧។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានជំទាស់ម្តងហើយម្តងទៀតនូវជំនួយរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែនដោយទទូចថាអឺរ៉ុបគួរតែជាអ្នកទទួលខុសត្រូវម្តងចំពោះការចំណាយទាំងនេះ។
សេចក្តីព្រាងច្បាប់នេះ រួមបញ្ចូលទាំងការផ្តល់ជំនួយផ្នែកយោធាដោយផ្ទាល់ដល់ទីក្រុងគៀវ និងស្នើឱ្យប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានកកនៅក្នុងសហរដ្ឋអាមេរិកជាដើម ។
យ៉ាងណាក្តីទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា អំពីការរឹបអូស ឬប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ខ្លួននឹងជាការបំពានច្បាប់អន្តរជាតិ។
ច្បាប់ដែលបានស្នើឡើងក៏នឹងបង្កើនមូលនិធិក្រោមអាជ្ញាធរដកប្រធានាធិបតី (PDA) ពី១០០ លានដុល្លារបច្ចុប្បន្នដល់៦ន់លានដុល្លារជារៀងរាល់ឆ្នាំផងដែរ។យន្តការនេះអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកអនុញ្ញាតការផ្ទេរសព្វាវុធជាបន្ទាន់ដោយមិនមានការយល់ព្រមពីសភាឡើយ៕
ប្រែសម្រួល៖ស៊ុន លី
