ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ២៥ ០០០ កន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

ភ្នំពេញ ៖ ដើម្បីជួយបងប្អូន ប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពី ឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១២៤ បានផ្តល់ឱកាសការងារជិត ២៥ ០០០ កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។
ក្នុងការផ្សព្វផ្សាយក្រសួង ក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនង ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ ។

ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

To Top