ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀមផែនការបង្កើត ក្រុមប្រឹក្សាជាតិ សន្តិសុខជាលើកដំបូង

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារ សារព័ត៌មាន dpa បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើតក្រុមប្រឹក្សា សន្តិសុខជាតិ របស់ខ្លួននៅចុងខែនេះ ដើម្បីដោះស្រាយការគំរាមកំហែង ខាងក្នុង និងខាងក្រៅ។

ក្រសួងការពារជាតិអាល្លឺម៉ង់ ពីមុនធ្លាប់បានរាយការណ៍ មកហើយអំពីកំណើនដ៏ខ្លាំងបំផុត ក្នុងការជ្រើសរើសយោធា ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយនិយាយថា វាមានគោលបំណងប្រឆាំងនឹងអ្វីដែលទីក្រុងប៊ែរឡាំងពណ៌នាថាជា ការគំរាមកំហែង ពីប្រទេសរុស្ស៊ី ។

អធិការបតីអាល្លឺម៉ង់លោក Friedrich Merz ក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍ ទ័ពអាល្លឺម៉ង់ទៅជាកងទ័ព ដែលខ្លាំងបំផុតនៅអឺរ៉ុប និង បង្កើនការចំណាយយោធាដល់ ៣,៥ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៩ផងដែរ ។
រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក៏បាននឹងកំពុងពិចារណាលើការ ដាក់ពង្រាយឡើងវិញ ដើម្បីដោះស្រាយនូវអ្វីដែលហៅថា ការផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅអឺរ៉ុបដែរ។

គួរឲ្យដឹងដែរថាក្រុមប្រឹក្សាសន្តិសុខថ្មីនេះ ត្រូវបានគេរំពឹងថា នឹងសម្របសម្រួលការងាររ បស់នាយកដ្ឋានផ្សេងៗ ហើយផ្តោតលើការវិភាគព័ត៌មានស្តីពីសន្តិសុខក្នុងស្រុក បរទេស និងសេដ្ឋកិច្ច និងឌីជីថល។ ក្រៅពីនោះអង្គភាពនេះ ក៏នឹងមានសិទ្ធក្នុងការកោះប្រជុំ ក្នុងស្ថានភាពវិបត្តិ កំណត់ការគំរាមកំហែងរយៈពេលមធ្យម និងរយៈពេលវែង និងបង្កើតយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនានា ៕

ប្រែសម្រួល៖ស៊ុនលី

To Top