ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ថ្លែងអំណរគុណដល់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការគាំទ្រ ទីក្រុងមូស្គូក្នុងជម្លោះអ៊ុយក្រែន

RT News

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការគាំទ្រទីក្រុងមូស្គូ ក្នុងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃអង្គារ លោកពូទីនបានសរសើរ លោក គីម សម្រាប់ជួយរបស់ក្រុងព្យុងយ៉ាង ក្នុងការរំដោះតំបន់ Kursk របស់រុស្ស៊ី ដែលកងកម្លាំងអ៊ុយក្រែន ដណ្តើមបានកាលពីខែសីហាឆ្នាំមុន ។ មេដឹកនាំទាំងពីរក៏បានអះអាងជាថ្មី នូវការប្តេជ្ញា ចិត្តរបស់ពួកគេក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្រោមកិច្ចព្រមព្រៀងភាព ជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេស និងបានយល់ ព្រមរក្សាទំនាក់ទំនងផ្ទាល់។

សេចក្តីប្រកាសព័ត៌មានបានអានថា លោកពូទីន “កោតសរសើរយ៉ាងខ្លាំង ” នូវការគាំទ្ររបស់ទីក្រុងព្យុងយ៉ាង ក្នុងការវាយបកទៅលើការញុះញង់ របស់ទីក្រុងគៀវ និង “ភាពក្លាហាន វីរភាព និងភាពមិនអាត្មានិយម” ដែលបង្ហាញដោយទាហានកូរ៉េខាងជើង។

សូមជម្រាបថា បេសកកម្មរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងតំបន់ Kursk ត្រូវបានចាប់ផ្តើមទាក់ទងនឹងសន្ធិសញ្ញាទ្វេភាគីដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ 2024 ដែលរួមមានឃ្លាការពារទៅវិញទៅមក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top