ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក បញ្ជូនមេឈ្មួញ ក្រុមជួញដូរចំនួន ២៦នាក់ ដែលអាជ្ញាធរអាមេរិក ស្វែងរកចាប់ខ្លួន ដើម្បីដោះស្រាយជាមួយរដ្ឋបាល Trump

RT News

បរទេស៖ ប្រទេសម៉ិកស៊ិកបានបញ្ជូនមេឈ្មួញគ្រឿងញៀន ចំនួន ២៦នាក់ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារនៅក្នុងកិច្ចព្រមព្រៀង ដ៏សំខាន់ចុងក្រោយបំផុតជាមួយរដ្ឋបាល Trump ខណៈដែលអាជ្ញាធរអាមេរិកបានដាក់សម្ពាធ លើបណ្តាញឧក្រិដ្ឋជន ដែលរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកដែលត្រូវបានប្រគល់ ទៅឱ្យមន្ទីរឃុំឃាំង របស់សហរដ្ឋអាមេរិករួមមាន Abigael González Valencia ដែលជាអ្នកដឹកនាំក្រុម “Los Cuinis” ដែលជាក្រុមដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយនឹងក្រុមជួញដូរដ៏ល្បីល្បាញ Jalisco New Generation ឬ CJNG ។ ចុងចោទម្នាក់ទៀតគឺលោក Roberto Salazar ត្រូវបានគេស្វែងរកចាប់ខ្លួន ពាក់ព័ន្ធនឹងការសម្លាប់អនុសេនាធិការរបស់ Los Angeles County កាលពីឆ្នាំ២០០៨ ។ មេឈ្មួញលេចធ្លោផ្សេងទៀត មានទំនាក់ទំនងជាមួយ Sinaloa Cartel និងក្រុមជួញដូរគ្រឿងញៀន ដ៏ឃោរឃៅផ្សេងទៀត។

ការផ្ទេរនេះ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយសម្រាប់រដ្ឋបាល Trump ដែលត្រូវ បានធ្វើឱ្យការរុះរើ ក្រុមជួញដូរគ្រឿងញៀន ដ៏គ្រោះថ្នាក់ដែលជាអាទិភាពរបស់ក្រសួងយុត្តិធម៌ ។ វាជាលើកទីពីរក្នុងរយៈពេល ជាច្រើនខែដែលម៉ិកស៊ិកបានបណ្តេញ ក្រុមឈ្មួញដែលមានឥទ្ធិពល ដែលត្រូវ បានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ឃាតកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង ពីរដ្ឋបាល Trump ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀននៅលើដងផ្លូវអាមេរិក។

អគ្គរដ្ឋអាជ្ញា Pam Bondi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុរសទាំង ២៦នាក់នេះ សុទ្ធតែបានដើរតួក្នុងការនាំយកអំពើហឹង្សា និងគ្រឿងញៀនទៅកាន់អាមេរិក – នៅក្រោមក្រសួងយុត្តិធម៌នេះ ពួកគេនឹងប្រឈមមុខ នឹងផលវិបាកធ្ងន់ធ្ងរសម្រាប់ឧក្រិដ្ឋកម្ម របស់ពួកគេប្រឆាំងនឹងប្រទេសនេះ” ។ «យើងមានអំណរគុណ ចំពោះក្រុមសន្តិសុខជាតិរបស់ម៉ិកស៊ិកសម្រាប់ការសហការរបស់ពួកគេក្នុងបញ្ហានេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top