Covid-19

នាយករដ្ឋមន្ត្រី កំពុងត្រូវបានសាកសួរ ដោយសមាជិកសភា ខណៈអង់គ្លេសត្រៀម បើកទ្វារប្រទេសឡើងវិញ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnoson កំពុងត្រូវបានសាកសួរយ៉ាងតានតឹង ដោយក្រុមសមាជិកសភា ក្រោយពេលដែលលោកបានប្រកាសថា នឹងដកបម្រាមធ្វើដំណើរ ក្នុងគោលបំណង បើកទ្វារប្រទេសឡើងវិញ។

មកត្រឹមថ្ងៃពុធនេះ អង់គ្លេសបាននាំមុខអ៊ីតាលី២ថ្ងៃហើយ ជាប្រទេសដែលរងការវាយប្រហារ អាក្រក់ជាងគេបំផុត ក្នុងតំបន់អ៊ឺរ៉ុប ហើយលោកJohnson ក៏នឹងត្រូវប្រឈមមុខ ទៅនឹងសំណួរធ្ងន់ៗជាច្រើន អំពីយុទ្ធសាស្ត្រ ក្នុងការបើកទ្វារប្រទេសឡើងវិញ ក្នុងស្ថានភាពអាក្រក់បែបនេះ។

វាបានក្លាយទៅជាឱកាសមួយ សម្រាប់បក្សប្រឆាំង គឺលោកKeir Starmer ដែលជាមេបក្សកម្មករ ដោយបុរសរូបនេះ គឺជាអ្នកដឹកនាំក្រុមសមាជិកសភា ដើម្បីសួរផ្ទាល់ទៅកាន់លោកJohson។ ក្រៅតែសំណួរពាក់ព័ន្ធនឹងវិធី ក្នុងការបើកទ្វារ សេដ្ឋកិច្ចប្រទេសឡើងវិញហើយនោះ សំណួរសំខាន់ផ្សេងទៀត ដែលនឹងត្រុវចោទសួរនោះ មានដូចជារបៀបនៃការពន្លឿន ការធ្វើតេស្តនៅទូទាំងប្រទេស ក្នុងចំនួន២០ម៉ឺននាក់ក្នុងមួយថ្ងៃ គិតចាប់ពីខែកក្កដា បានដោយរបៀបណាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top