ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការញុះញង់គ្រប់រូបភាពរបស់ថៃជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ការញុះញង់គ្រប់រូបភាពរបស់ប្រទេសថៃត្រូវបានធ្វើឡើងដើម្បីឲ្យភាគីកម្ពុជាអស់ការអត់ធ្មត់ ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេស ដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាច ទី២៦ ខែសីហាលោក ប៉ែន បូណា ថ្លែងថា បច្ចុប្បន្ន

ផ្ទាំងពាណិជ្ជកម្ម

នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ ហើយរហូតមកទល់ពេលនេះ កម្ពុជាគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ដែលចាត់ទុកជាប្រៀបខ្លាំងរបស់កម្ពុជានៅក្នុងសមរភូមិការទូតដែលត្រូវតែថែរក្សាឲ្យបានជៀសវាងការធ្លាក់ចូលអន្ទាក់របស់ប្រទេសក្បែរខាង។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីយោធាថៃ កាលពីថ្ងៃ២៦ សីហា បានមករាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែបរាជ័យដោយសារពលរដ្ឋ និងកងកម្លាំងកម្ពុជារួមគ្នាទប់ស្កាត់ទាន់ពេលវេលា៕

To Top