ព័ត៌មានបឋម ៖ រថយន្តកុងទីន័រមួយគ្រឿង ប៉ះជាមួយនឹងបុរសម្នាក់ជិះម៉ូតូ បណ្តាលអោយកិនស្លាប់ភ្លាមៗ

ភ្នំពេញ ៖ រថយន្តកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3B.3054 ប៉ះជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកZoomer.X ពាក់សាកលេខ ភ្នំពេញ 1GP.2289 បណ្ដាលឱ្យបុរសម្នាក់ ជាអ្នកបើ.កបរម៉ូតូបាត់បង់ជីវិត យ៉ាងអាណោចអាធម៌ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ ត្រួតពិនិត្យ និងជួយទំនាក់ទំនងស្វះស្វែង រកសាច់ញាតិ ដើម្បីមុខទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នសពរងគ្រោះខាងលើ មិនទាន់ទំនាក់ទំនង ទៅក្រុមគ្រួសារ បាននៅឡើយទេ ដូច្នេះហើយសូមប្រិយមិត្តពុកម៉ែបង ប្អូនជួយ share និងចែករំលែកបន្ត ដើម្បីឲ្យបានដល់ក្រុមគ្រួសារនៃសពបានឃើញ ៕




