រដ្ឋមន្ត្រីការពារជាតិ វេណេស៊ុយអេឡាអះអាងថា ប្រទេសលោកត្រៀមខ្លួនរួចរាល់ហើយ ករណីមានការវាយប្រហារ ណាមួយដោយអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយ អេឡា លោក Vladimir Padrino Lopez បានលើកឡើងកាលពីថ្ងៃអាទិត្យបែបនេះ៖បច្ចុប្បន្នប្រទេសវេណេស៊ុអេឡា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ ការវាយប្រហារណាមួយ ពីសហរដ្ឋអាមេរិក។
លោក Padrino Lopez បានព្រមានរដ្ឋាភិបាលអាមេរិក ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖យើងនឹងប្រយុទ្ធដាច់ខាត ប្រសិនបើអ្នកហ៊ានបោះជើង នៅប្រទេសវ៉េណេស៊ុយអេឡា។
ប្រមុខការពារជាតិបាននិយាយថា ប្រទេសវេណេស៊ុយអេឡានៅពេលនេះ កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ដែលមានគោលបំណងបង្កចលាចលផ្ទៃក្នុង និងធ្វើឱ្យខូចដល់ការដឹកនាំ នយោបាយរបស់ប្រទេស ។
លោករដ្ឋមន្ត្រីបាននិយាយទៀតថា ៖ការប្រកាសអំពីការ ដាក់ពង្រាយកងទ័ពជើងទឹក អាមេរិកនៅក្នុងដែនទឹក Caribbean គឺគ្មានអ្វីក្រៅតែពីការបង្ហាញកម្លាំង ជាមធ្យោបាយសម្គាល់ទឹកដី ដូច្នេះមហាអំណាចផ្សេងទៀត នឹងមិនគ្រប់គ្រងសមុទ្រការីប៊ីននោះទេ។
លោករដ្ឋមន្ត្រីមន្ត្រីបានបញ្ជាក់បន្ថែមថា កងកម្លាំង ប្រដាប់អាវុធវេណេស៊ុយអេឡា កំពុងល្បាតតាមព្រំដែនសមុទ្រ និងដែនអាកាសរបស់ប្រទេស ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ របស់ប្រធានាធិបតី Nicolas Maduro ដើម្បីពង្រឹងកងជីវពលជាតិបូលីវ៉ារៀ រួចរាល់ហើយផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
