ត្រឹមរយៈពេល៤ម៉ោង សមត្ថកិច្ចជំនាញ ក្របួចបាន ជនល្មើស ករណីប្លន់បណ្ដាលឱ្យមនុស្សស្លាប់

ព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ។

នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២២:២០នាទី កម្លាំងផែនការងារ នគរបាលព្រហ្មទណ្ឌ បានទទួលដំណឹងថា មានករណីកំហែងយកបណ្ដាល ឱ្យជនរងគ្រោះស្លាប់ នៅផ្ទះលក់អេតចាយមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ក្រោយពីការស្រាវជ្រាវ និងសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ភេទប្រុស និងដកហូតវត្ថុតាងជាច្រើន រួមមានទូរស័ព្ទ ៤គ្រឿង ហិបដែកសុវត្ថិភាព ម៉ូតូ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជនរងគ្រោះមានឈ្មោះ ង៉ូវ ឡុង ភេទប្រុស កើតឆ្នាំ១៩៤២ ជនជាតិខ្មែរ។ ជនសង្ស័យ សរុប៣នាក់ ជនជាតិខ្មែរ។ សម្ភារៈបាត់បង់ ប្រាក់ប្រមាណ២៤លានរៀល និងទូរសព្ទ៣គ្រឿង។
ករណីខាងលេី បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
