៨ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបាន ជាង៣១លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ចំណូលសរុប និងចំនួនភ្ញៀវទេសចរ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានសរុប ៣១,០៦៨,៧៤៣ ដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ។ ចំនួនភ្ញៀវទេសចរបរទេសសរុបមាន ៦៦៩,៦១៩ នាក់ ដែលកើនឡើង ២.៧២%។
ប្រាក់ចំណូលលម្អិតតាមទីតាំង
- ប្រាសាទកោះកែរ៖ ២០៦,៦៨៥ ដុល្លារ (ភ្ញៀវ ១៣,៧៧៩ នាក់)
- ប្រាសាទបេងមាលា៖ ១០១,៨៥០ ដុល្លារ (ភ្ញៀវ ១០,០៨០ នាក់)
- ភ្នំក្បាលស្ពាន៖ ៤,០៥០ ដុល្លារ (ភ្ញៀវ ៨១០ នាក់)
- សំបុត្រទូក៖ ៤២៣,៩២៦ ដុល្លារ
ការបរិច្ចាគដល់មូលនិធិកុមារ ក្នុងរយៈពេលដូចគ្នា គ្រឹះស្ថានអង្គរក៏បានបរិច្ចាគថវិកា ចំនួន ១,៣៣៩,២៣៨ ដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
ដោយ៖ ជឿន សុធន
រូបភាព៖ គ្រឹះស្ថានអង្គរ

