UPDATE៖ ប្រតិកម្មបន្ថែមពីកូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី
បរទេស៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែជាមេដឹកនាំខាងស្មារតីនៅក្នុងនយោបាយ។ សមិទ្ធិផលរបស់លោកសម្រាប់ប្រទេសបង្ហាញថា លោកតែងតែគិតដល់ប្រទេសជាតិ ហើយសង្ឃឹមថានឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពប្រជាជនរបស់ខ្លួន។
សារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា នេះថា លោកស្រី ផែតងតាន កូនស្រីរបស់លោក ថាក់ស៊ីន បាននិយាយថា គ្រួសារខ្ញុំ និងខ្ញុំ បារម្ភចំពោះឪពុករបស់ខ្ញុំ ប៉ុន្តែយើងក៏មានមោទនភាពផងដែរ ដែលគាត់បានបង្កើតប្រវត្តិសាស្ត្រជាច្រើននៅក្នុងប្រទេសនេះ ជាមួយនឹងគោលនយោបាយដ៏មានអត្ថប្រយោជន៍ខ្ពស់។ ថ្ងៃនេះជាលើកទីមួយហើយដែលអតីតនាយករដ្ឋមន្ត្រីត្រូវបានគេចាប់ដាក់ពន្ធនាគារដែលពិបាកណាស់។
លោកស្រីអតីតនាយករដ្ឋមន្រ្តីបន្តថា ឪពុកខ្ញុំនិងក្រុមគ្រួសាររបស់យើងមានស្មារតីល្អ។ ចំណែកខ្ញុំ ខ្ញុំរួមជាមួយបក្សភឿថៃ នឹងបន្តធ្វើការដូចបក្សប្រឆាំង។ យើងនឹងបម្រើប្រជាជន និងពិនិត្យមើលរដ្ឋាភិបាល។ គ្រប់ៗគ្នានៅក្នុងបក្ស គឺនៅក្នុងស្មារតីល្អ ហើយយើងសូមអរគុណអ្នកគ្រប់គ្នាសម្រាប់ការគាំទ្រ និងឈរក្បែរពួកយើងពេញមួយរយៈពេលនេះ។
លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានបង្គាប់ឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
តុលាការកំពូលបានបញ្ជាឱ្យអនុវត្តការកាត់ទោសរយៈពេល 1 ឆ្នាំលើអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ចាប់ពីថ្ងៃនេះ ដោយចង្អុលបង្ហាញថានីតិវិធីព្យាបាល និង ផ្ទេរចេញមិនស្របតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែ។
ប្រែសម្រួលៈ ណៃ តុលា
