Covid-19

ក្រសួងសុខាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩។

សន្និសីទសារព័ត៌មាននេះ មានគោលបំណង ជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ កើនដល់១២០នាក់ ចំណែកអ្នកជំងឺ នៅសល់ត្រឹមតែ២នាក់ទៀតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូន មកសម្រាកព្យាបាលនៅភ្នំពេញ៕ ដោយ៖ធី លីថូ

To Top