ចាស់ជរាគ្មានទីពឹង និងគ្រួសារកងទ័ព បានទទួលអំណោយមនុស្សធម៌របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

កំពង់ធំះ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ពដែលរស់នៅក្នុងទីតាំងបន្ទាយ និងចាស់ជរាគ្មានទីពឹង ដែលរស់នៅជិតទីតាំងឈរជើងរបស់កងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន០១យួរ ដែលមានទីតាំងស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕ដោយសំនៀង







