លោកពូទីន បញ្ជាក់ថា ទាហាន ១០ម៉ឺននាក់ចូលរួមក្នុងសមយុទ្ធយោធារវាងរុស្ស៊ី និងបេឡារុស្ស

មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ទាហាន ១០ម៉ឺននាក់កំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស្ស ដែលត្រូវបានគេស្គាល់ថា Zapad-2025 ។
លោក ពូទីន បានលេីកឡេីងនៅពេលទៅទស្សនាកន្លែងហ្វឹកហាត់ Mulino ក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ីថា “ព្រឹត្តិការណ៍នេះកំពុងធ្វើឡើងនៅទីលានហ្វឹកហ្វឺនចំនួន ៤១ ដែលមានទាហាន ១០ម៉ឺននាក់ និងប្រព័ន្ធអាវុធ និងឧបករណ៍ប្រហែល ១០០០០”។
លោកបានកត់សម្គាល់ថា ក្នុងចំណោមគ្រឿងបរិក្ខារនោះ មានយន្តហោះចំនួន ៣៣៣ គ្រឿង និងនាវាជាង ២៤៧ គ្រឿង។
លោក ពូទីន បានបន្ថែមថា សមយុទ្ធនេះមានគោលបំណង “អនុវត្តនូវរាល់ធាតុចាំបាច់សម្រាប់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការការពារដោយគ្មានលក្ខខណ្ឌនៃរដ្ឋសហភាពប្រឆាំងនឹងការឈ្លានពានណាមួយ”។
សមយុទ្ធរួមធ្វើឡើងពីថ្ងៃទី១២ ដល់ ទី១៦ខែកញ្ញាក្នុងប្រទេសទាំងពីរ។
វិមានក្រឹមឡាំងបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លកទៅកាន់កន្លែងហ្វឹកហាត់ Mulino លោកពូទីន ក៏បានត្រួតពិនិត្យអាវុធ កងកម្លាំងយោធា និងឧបករណ៍ឯកទេសដែលពាក់ព័ន្ធនឹងសមយុទ្ធនេះផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

