ព័ត៌មានអន្តរជាតិ

សហភាអឺរ៉ុប គ្រោងរឹបអូសទ្រព្យសម្បត្តិបង្កក របស់រុស្សីក្នុងទំហំប្រមាណជា ១៧០ពានលានអឺរ៉ូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងប្រ៊ូសែលកំពុងបន្តទៅមុខជាមួយនឹង ផែនការប្រើប្រាស់លុយប្រមាណជា១៧០ ពាន់លានអឺរ៉ូនៃទ្រព្យសម្បត្តិអធិបតេយ្យភាព របស់រុស្ស៊ីដែលជាប់គាំងដើម្បីគាំទ្រ ប្រាក់កម្ចីសំណង សម្រាប់អ៊ុយក្រែន។

ការដកស្រង់ប្រភពចេញពី កាសែត Financial Times បានរាយការណ៍ទៀតថាការសម្រេចចិត្តនេះអាចធ្វើឡើងដោយសារតែសហភាពអឺរ៉ុបប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការស្វែងរកមូលនិធិបន្ថែមសម្រាប់ទីក្រុងគៀវ ខណៈដែលសហរដ្ឋអាមេរិកកាត់បន្ថយការគាំទ្ររបស់ខ្លួន។

យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូកន្លងមក តែងតែបានថ្កោលទោសការបង្កកទ្រព្យសកម្ម និងបានព្រមានថាការរឹបអូសយកប្រាក់ណាមួយរបស់ខ្លួននឹងស្មើនឹង ចោរកម្ម។

គួរឲ្យដឹងដែរថាប្រទេសលោកខាងលិច បានបង្កកមូលនិធិរុស្ស៊ីប្រមាណ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលក្នុងនោះប្រហែលជា២០០ ពាន់លានអឺរ៉ូដែលកាន់កាប់ដោយក្រុមហ៊ុនបោសសម្អាតដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល Euroclear ។

មូលនិធិនេះបានទទួលការប្រាក់រាប់ពាន់លាន ហើយលោកខាងលិចបានរិះរកវិធី ដើម្បីប្រើប្រាស់ប្រាក់ចំណូលនេះដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនផងដែរ។

ខណៈពេលដែលការបដិសេធពីការរឹបអូសទាំងស្រុង G7 កាលពីឆ្នាំមុនបានគាំទ្រផែនការផ្តល់ប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារដល់ទីក្រុងគៀវ ដើម្បីសងវិញដោយប្រើប្រាក់ចំណេញ ដែលបង្កើតដោយមូលនិធិ៕

ប្រែសម្រួល៖ ស៊ុន លី

To Top