ព័ត៌មានជាតិ

លោក វី សំណាង អភិបាលខេត្តតាកែវ : ការចូលរួមជួយ ឧបត្ថម្ភ និងចែករំលែក ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត ទីទ័លក្រ ជាពិសេស ជន ចាស់ ជរា គឺ ជាកិច្ចការដ៏សំខាន់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់

ខេត្តតាកែវ : លោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ និងជន ចាស់ជរា ចំនួន៣៩ គ្រួសារ នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។

អំណោយដ៏ថ្លៃថ្លានេះ បានមកពីរការចូលរួម ជាសទ្ធាជ្រះថ្លា របស់ព្រះចៅអធិការ វត្តមង្គលមានលក្ខណ៏ ហៅ ( ត្រពាំងគល់ ) និងជា អនុគណស្រុកត្រាំកក់ រួមជាមួយគណ: កម្មការ អាចារ្យវត្ត ក្នុងនោះមានដូចជា អង្ករ មី ទឹកត្រី និងទឹកសុីអុីវ ដើម្បីចូលរួមសម្រាលទុក្ខលំបាកប្រចាំថ្ងៃរបស់ពួកគាត់ ។

ក្នុងឱកាសនេះ លោក វី សំណាង មានប្រសាសន៏ថា : ការចូលរួមជួយ ឧបត្ថម្ភ ចែករំលែក និងដោះស្រាយ បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ គឺ ជាកិច្ចការដ៏សំខាន់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

ប្រជាពលរដ្ឋ ដែលបានទទួលអំណោយទាំងអស់ មានក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យសប្បុរស របស់ព្រះសង្ឃ និងការយកចិត្តទុកដាក់ របស់ លោក វី សំណាង អភិបាលខេត្ត តែងតែគិតគូរពី សុខទុក្ខ និងដោះស្រាយ រាល់បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ។

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល
ប្រភព និងរូបភាព : រដ្ឋបាលខេត្តតាកែវ

To Top