Update ៖ ស្នងការនគបាលខេត្តស្វាយរៀង បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ
ស្វាយរៀង៖ ករណីឡានបុកម៉ូតូស្កុបពីខ្ទាតទៅបុកម៉ូតូសង់ ដែលបើកបរដោយប្តីប្រពន្ធពីនាក់បណ្តាយអោយរងរបួសនារីម្នាក់ រហែកសាច់ចេញឆ្អឹងក្បាលជង្គង់ដេរាប់សិបថ្នេ ពេលនេះប៉ូលីសស្នងការខេត្ត ស្វាយរៀង បានប្រគល់ជូនជនរងគ្រោះវិញហើយនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2025៕
ករណីឡានបុកម៉ូតូស្កុបពីខ្ទាតទៅបុកម៉ូតូសង់ ដែលបើកបរដោយប្តីប្រពន្ធពីនាក់បណ្តាយអោយរងរបួសនារីម្នាក់ រហែកសាច់ចេញឆ្អឹងក្បាលជង្គង់ដេរាប់សិបថ្នេ។
បុកភ្លាមប៉ូលីសក៏បានទៅដល់កន្លែង
កើតហេតុ តែឡានបានបើករត់គេចខ្លួនបាត់រហូតមកទល់ពេលនេះមិនទាន់ចាប់បាននៅឡើយ ។
កើតហេតុកាលពីថ្ងៃទី 15ខែកញ្ញា ឆ្នាំ2025 វេលាម៉ោង04:45នាទីល្ងាច នៅម្តុំរង្វង់មូលគោបួន ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ម៉ូតូជនរងគ្រោះម៉ាកសង់ទ្រីម017 ឡើង021ត្រូវបានប៉ូលីសយកទៅរក្សារទុកនៅស្នងការខេត្តដោយប្រាប់ពនរងគ្រោះថាចាំដោះស្រាយតាមក្រោយ ប៉ុន្តែមកទល់ពេលនេះថ្ងៃទី20ខែកញ្ញាឆ្នាំ2025ហើយនៅមិនទាន់បានឃើញប៉ូលីសណាទាក់ទងមកគាត់ឡើយ។
ជនរងគ្រោះបានបញ្ជាក់ថា
ថ្ងៃខែដ៏ដែលគ្រួសារជនរងគ្រោះបានទៅសួនាំនៅស្នងការដើម្បីស្នើសុំម៉ូតូមកវិញ ប៉ុន្តែប៉ូលីសមិនព្រមអោយហើយបានប្រាប់ថាសុំរក្សារទុកសិន។
ម្ចាស់ម៉ូតូដែលជាជនរងគ្រោះមានឈ្មោះ
លីម យេី ភេទស្រី អាយុ 22ឆ្នាំ រស់នៅ ភូមិ ត្រពាំងខ្លង ឃុំច្រនាង ស្រុក តាំងគោក
ខេត្តកំពង់ធំ បច្នុប្បន្នកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ។
ជនរងគ្រោះបានស្នើសុំអោយអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយព៍ត័មាននេះដើម្បីសុំអន្តរាគមន៍ពីនគរបាលខេត្ត ស្វាយរៀង ជួយរកយុត្តិធម អោយគាត់ផង ដោយគាត់សុំត្រឹមម៉ូតូមកវិញមិនប្តឹងផ្តល់អ្វីទាំងអស់៕
អត្ថបទដោយ៖ តែផានិត/កណ្តាល/ដើមអម្ពិល




