អភិបាលខេត្តត្បូងឃ្មុំ ចុះជួយពលរដ្ឋ ៩៩៨ គ្រួសារ ដែលជួបគ្រោះទឹកជំនន់

ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចុះចែកស្បៀងអាហារដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩៩៨ គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
ទឹកជំនន់ទន្លេមេគង្គដែលជន់ឡើងពីរដងជាប់ៗគ្នា បានជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនក្នុង ឃុំជីរោទ៍ទី១ និង ឃុំទន្លេបិទ នៃស្រុកត្បូងឃ្មុំ។ ទឹកជំនន់លើកទីមួយបានឡើងដល់ ១៣,០០ ម៉ែត្រ ហើយលើកទីពីរឡើងដល់ ១៣,២០ ម៉ែត្រ។
ការចែកស្បៀងនេះបង្ហាញពីការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងរហ័សរបស់រដ្ឋាភិបាលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
រូបភាព៖ AKP ត្បូងឃ្មុំ




