ព័ត៌មានជាតិ

ពិរុទ្ធជនម្នាក់ដែលធ្វេីឱ្យខូចខាតដោ​យ​ចេតនាមានស្ថានទម្ងន់ទោសត្រូវចាប់ខ្លួនតាមដីកាតុលាការ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២​០២៥ តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនី​យ៍ឯក សុខ សារិន អធិការនគរបាលស្រុក បវេល ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ​ក្រមជំនុំជម្រះនៃសាលាដំ​បូងខេត្តបាត់ដំបង ដោយចាប់ខ្លួនពិរុទ្ធជនឈ្មោះ នាង សុខណា ហៅខ្លុយ ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅឃុំបវេល​ ស្រុកប​វេល​ ខេត្តបាត់​ដំបង ជាប់ចោទពីបទ ពីបទ “ធ្វេីឱ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់​ទោស(ប្រព្រឹត្តិដោយសហចារីនិងអ្នកសម​គំនិត​ )” ប្រព្រឹត្តនៅចំណុចវាលស្រែភូមិ​ស្ពានកណ្តាល​ ឃុំបវេល​ ស្រុកបវេល​ខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែ​កក្កដា​ ឆ្នាំ២​០២៤​ ។

ពេលនេះនគរបាលស្រុកបញ្ជូនពិរុទ្ធជនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (ផ្នែកអនុវត្តដីកា និងគ្រប់គ្រង) នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាម នីតិវិធី៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top