ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មាការអឺរ៉ុបថា ការអនុញ្ញាតឱ្យបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ី គឺស្ថិតនៅលើតុពិភាក្សា

បរទេស៖ ប្រធានគណៈកម្មាការអឺរ៉ុប គឺលោកស្រី Ursula von der Leyen បាននិយាយថា ជម្រើសនៃការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលឈ្លានពានចូលទៅ ក្នុងដែនអាកាសរបស់អង្គការណាតូ មិនអាចបដិសេធបានទេ បន្ទាប់ពីមានការរំលោភជាបន្តបន្ទាប់នៅក្នុងខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកអង្គការណាតូអឺរ៉ុបគួរតែទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានលើដែនអាកាសរបស់ពួកគេ។ ប្រទេសប៉ូឡូញ និងអេស្តូនី បានចោទទីក្រុងមូស្គូពីការលុកលុយដែនអាកាសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែក៏ត្រូវបានរដ្ឋាភិបាលរុស្ស៊ីបដិសេធ។

លោកស្រីvon der Leyen បានប្រាប់ CNN កាលពីថ្ងៃពុធថា “គំនិតរបស់ខ្ញុំគឺយើងត្រូវការពាររាល់សង់ទីម៉ែត្រការ៉េរបស់ទឹកដី” ។ “នោះមានន័យថា ប្រសិនបើមានការឈ្លានពាននៅក្នុងដែនអាកាស បន្ទាប់ពីការព្រមាន បន្ទាប់ពីមានភាពច្បាស់លាស់ ពិតណាស់ជម្រើសនៃការបាញ់ទម្លាក់យន្តហោះចម្បាំងដែលកំពុងឈ្លានពានដែនអាកាសរបស់យើងគឺនៅលើតុពិភាក្សា។

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានគូសបញ្ជាក់អំពីនីតិវិធីរបស់ប្លុកសម្រាប់ការឆ្លើយតបទៅនឹងឧប្បត្តិហេតុទាំងនេះកាលពីថ្ងៃអង្គារដោយបញ្ជាក់ថា ការសម្រេចចិត្តលើថាតើត្រូវចូលរួមជាមួយយន្តហោះដែលឈ្លានពានគឺត្រូវបានធ្វើឡើង “តាមពេលវេលាជាក់ស្តែង និងតែងតែផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលមានទាក់ទងនឹងការគំរាមកំហែងដែលបានបង្កឡើង”៕

ប្រែសម្រួលៈ ណៃ តុលា

To Top