ព័ត៌មានអន្តរជាតិ

ប៉ូលិសហុងកុង​ ចាប់ខ្លួនបាតុករ​ ២៣០នាក់ ពីបទបាតុកម្មប្រឆាំង រដ្ឋាភិបាល

ហុងកុង៖​ ប៉ូលីសហុងកុងបានឲ្យដឹងថា មនុស្សប្រហែល ២៣០ នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាល​ កាលពីថ្ងៃអាទិត្យ នៅទូទាំងទឹកដីហុងកុង​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន។ 

 ជនដែលត្រូវចាប់ខ្លួន ដែលមានអាយុចន្លោះពី ១២ ទៅ ៦៥ ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំដោយខុសច្បាប់​ និងបទឧក្រិដ្ឋផ្សេងៗទៀត រួមទាំងមានអាវុធមានថ្នាំ​ មានបញ្ហាសណ្តាប់ធ្នាប់សាធារណៈ វាយប្រហារប៉ូលីស​ ឬខកខានមិនបានបង្ហាញអត្តសញ្ញាណ។

 មនុស្ស ១៩ នាក់ផ្សេងទៀតត្រូវបាន ពិន័យជាប្រាក់ចំពោះការ រំលោភបំពានលើវិធានការណ៍ឃ្លាតឆ្ងាយ ពីសង្គមក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងរាតត្បាតជំងឺឆ្លង​ ដែលកំណត់ចំនួនមនុស្ស ប្រមូលផ្តុំនៅទីសាធារណៈដល់ ៨ នាក់​ ឬតិចជាងនេះ៕

ដោយ​ ឈូក​ បូរ៉ា

To Top