Covid-19

ជប៉ុន នឹងអនុម័តឧបករណ៍តេស្ត រកមេរោគកូរ៉ូណាដំបូង នៅថ្ងៃពុធ

បរទេស៖ មន្ត្រីក្រសួងសុខាភិបាលជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុមានគម្រោងធ្វើការអនុម័ត ដាក់ឲ្យប្រើប្រាស់ឧបករណ៍ តេស្តរកមេរោគកូរ៉ូណា នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជំរុញបង្កើនចំនួន នៃការធ្វើតេស្តរកមេរោគ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជម្ងឺឆ្លង។

ក្រុមហ៊ុន Fujirebio ជាសាខាមួយនៃក្រុមហ៊ុន ផ្តល់សេវាកម្មតេស្តរកមេរោគ និងពិសោធន៍ Miraca Holdings កាលពីខែមុន បានដាក់សំណើសុំឲ្យរដ្ឋាភិបាល អនុម័តយល់ព្រម សម្រាប់ឧបករណ៍ ប្រឆាំងមេរោគរបស់ខ្លួន នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយប្រាប់សន្និសីទកាសែត នៅថ្ងៃអង្គារនេះដូច្នេះថា “វាពិបាកណាស់ ដើម្បីរក្សាការតាមដាន ចំពោះមនុស្សទាំងអស់ ដែលបានឆ្លងមេរោគ តាមរយៈការធ្វើតេស្ត PCR តែម្យ៉ាង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top