នាយកដ្ឋានគម្រោង នៃក្រុមហ៊ុន Shanghai Baoye (Cambodia) រៀបចំកម្មវិធីសែនព្រះខែ ក្រោមប្រធានបទ “ព្រះច័ន្ទពេញវង់ មនោសញ្ចេតនា ជ្រាលជ្រៅ”

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានគម្រោងនៃក្រុមហ៊ុន Shanghai Baoye (Cambodia) បានរៀបចំកម្មវិធីចម្អិនអាហារ ក្រោមប្រធានបទ “ព្រះច័ន្ទពេញវង់ មនោសញ្ចេតនាជ្រាលជ្រៅ” យ៉ាងយកចិត្តទុកដាក់ តាមរយៈការប្រកួតប្រជែងស្នាដៃចម្អិនអាហារ ដែលមានលក្ខណៈពិសេស និងវគ្គធ្វើនំប៉ាវរួមគ្នា កម្មវិធីនេះបានផ្សាភ្ជាប់ភាពកក់ក្តៅ នៃថ្ងៃបុណ្យជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់។
នៅក្នុងវគ្គប្រកួតប្រជែងស្នាដៃចម្អិនអាហារ បុគ្គលិកជនជាតិចិននិងកម្ពុជាបានជួបជុំគ្នា ដោយបង្ហាញពីជំនាញចម្អិនអាហារ របស់ពួកគេនៅក្នុង “សមរភូមិ” រៀងៗខ្លួន។
ក្នុងអំឡុងពេលចម្អិនអាហារ ពួកគេបានផ្លាស់ប្តូរយោបល់ និងរៀនពីគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត បុគ្គលិកចិន បានណែនាំ បុគ្គលិកកម្ពុជាអំពីបច្ចេកទេស និងវិធីសាស្រ្តចម្អិនអាហារបស់ជនជាតិចិន ខណៈពេលដែលបុគ្គលិកកម្ពុជា បានចែករំលែកនូវរសជាតិប្លែក និងប្រវត្តិសាវតាវប្បធម៌ នៃមុខម្ហូបសាមញ្ញៗ ប៉ុន្តែមានរសជាតិឆ្ងាញ់របស់ពួកគេ។ ម្យ៉ាងវិញទៀត កន្លែងធ្វើនំប៉ាវមានភាពអ៊ូអរ ជាពិសេសមានមនុស្សគ្រប់វ័យ អង្គុយជុំវិញតុ ធ្វើសំបក ខ្ចប់ស្នូល និងផ្ចិតមាត់នំប៉ាវ។ លោកគ្រូ ដែលមានជំនាញបានបង្រៀនបច្ចេកទេស ធ្វើនំប៉ាវនៅនឹងកន្លែង ដែលពោរពេញ ដោយសម្លេងសើចឥតអាក់។
បន្ទាប់ពីកម្មវិធីចម្អិនអាហារ អ្នកទាំងអស់គ្នាបានរីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ និងជជែកគ្នា អំពីរឿងរ៉ាវជីវិតប្រចាំថ្ងៃរបស់គ្រួសារពួកគេ ធ្វើឱ្យនាយកដ្ឋាន គម្រោងពោរពេញទៅដោយបរិយាកាសកក់ក្តៅ នៃការជួបជុំគ្នានាពិធីបុណ្យសែនព្រះខែ។
កម្មវិធីនេះ គឺជាសក្ខីភាពដ៏រស់រវើក នៃការប្តេជ្ញាចិត្តរបស់នាយកដ្ឋានគម្រោង ក្នុងការផ្សព្វផ្សាយគោលគំនិត “Baoye · Home” ក៏ដូចជាវិធានការដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការរួមបញ្ចូល រវាងវប្បធម៌ចិន និងកម្ពុជា ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះ នៃកិច្ចសហការជាក្រុម។ នៅពេលអនាគត នាយកដ្ឋានគម្រោងនឹងបន្តប្រើប្រាស់វប្បធម៌ជាចំណង និងសកម្មភាពជាប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការរស់នៅរបស់បុគ្គលិក ទាំងផ្នែកស្មារតី និងវប្បធម៌ឱ្យកាន់តែ មានភាពសម្បូរបែបបន្ថែមទៀត ដោយចាក់បញ្ចូលកម្លាំងកាន់តែច្រើន ដល់ការជំរុញវឌ្ឍនភាពគម្រោង ធានាភាពរលូននៃគម្រោង។
(ប្រភពព័ត៌មាន៖ Liu Lei ពីក្រុមហ៊ុន Shanghai Baoye (Cambodia))
