ធនាគារ ARDB ចូលរួមផ្សព្វផ្សាយ ផលិតផល និងសេវាកម្ម ក្នុងកម្មវិធី TEDx Phnom Penh 2025

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បុគ្គលិកនាយកដ្ឋានឥណទាន បុគ្គលិកនាយកដ្ឋាន អភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម និងបុគ្គលិកនាយកដ្ឋានផ្នែកលក់និងទីផ្សារ នៃធនាគារ ARDB បានចូលរួមតាំងបង្ហាញផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មរបស់ធនាគារនៅក្នុងកម្មវិធី TEDx Phnom Penh ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់ រៀបចំនៅសាលាអន្តរជាតិកាណាដា ។

បើតាមអ្នកគ្រប់គ្រងទូទៅ នៃកម្មវិធី TEDx Phnom Penh បានឱ្យដឹងថា TEDx គឺជាកម្មវិធីមួយរបស់សហរដ្ឋអាម៉េរិក គោលបំណងផ្តោតសំខាន់ ទៅលើភាពធន់នៃការបង្កើតឡើងវិញ សម្រាប់អ្នកដែលបានជួបបញ្ហាផ្សេងៗ រួមមានវិបត្តិជំងឺកូវីដ១៩ បញ្ហាជីវភាពរស់នៅជាដើម ឱ្យអាចបន្តដំណើរជីវិតទៅមុខបាន តាមរយៈការអភិវឌ្ឍកសាងខ្លួន ដោយខ្លួនឯង ៕









